អំពីយើង


ភូមិបាគង គឺជាគម្រោងលំនៅដ្ឋានដ៏ថ្មីមួយ ក្នុងប្រទេសកម្ពុជា។ ភូមិបាគង ផ្តោតសំខាន់ទៅលើសហគមន៍ ដោយមានគម្រោងផ្ទះល្វែងដែលមានតម្លៃសមរម្យ ក្នុងខេត្តសៀមរាប ក្នុងបំណងផ្លាស់ប្តូររបៀបរស់នៅនាពេលបច្ចុប្បន្ន នៅប្រទេសកម្ពុជា។ ពួកយើងបានសម្រិតសម្រាំងយកផ្នែកពិសេសមួយចំនួន នៃលំនាំផ្ទះបែបចាស់បុរាណ ដើម្បីសាងសង់ជាផ្ទះល្វែងបែបទំនើប។ ភូមិបាគង កំពុងខិតខំដើម្បីឲ្យគេទទួលស្គាល់ថា ជាអ្នកនាំមុខផ្នែក វិស័យអភិវឌ្ឍន៍ ផ្នែកអចលនទ្រព្យសម្រាប់សហគមន៍ នៅប្រទេសកម្ពុជា។

ដៃគូរអភិវឌ្ឍន៍


URBAN LIVING SOLUTIONS ក្រុមហ៊ុនអភិវឌ្ឍន៍


បង្កើតឡើងដោយលោក គាន គឹមលាង ក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុន ULS អភិវឌ្ឍលំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្មដែលផ្តោតទៅលើសហគមន៍ និងយកការរស់នៅ របស់មនុស្សជាគោល។ បន្ទាប់ពីចំណាយពេលជាងមួយទសវត្ស នៅសហរដ្ឋអាមេរិច លោក គឹមលាង មានបំណងសាងសង់គម្រោង ដែលមានគុណភាពខ្ពស់ និងពោរពេញដោយគំនិតច្នៃប្រឌិត ដែលអាចឲ្យប្រជាជនខ្មែរជីវភាពមធ្យមអាចមានលទ្ធភាពទិញបាន។
គម្រោងទីមួយរបស់ក្រុមហ៊ុន ULS គឺមានឈ្មោះថា Urban Loft ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមហ៊ុន ULS ក៏ជាក្រុមហ៊ុនដឹកនាំគម្រោង Urban Village និង Factory Phnom Penh ដែលជាបណ្តុំនៃបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិត។ ភូមិបាគងគឺជាលំនៅដ្ឋានដែលផ្តោតលើការរស់នៅជាសហគមន៏ដំបូងបង្អស់ក្នុង ខេត្តសៀមរាប។ គម្រោងនេះត្រូវបានដឹកនាំដោយ លោក ថូនី សុជាតិ សក្តិ ស៊ុនលី ដែលជាប្រធានគម្រោងទាំងមូល ជាមួយនឹង លោក Corbett HIX ដែលជានាយកគ្រប់គ្រងផ្នែកសហគមន៍ និងគំនិតច្នៃប្រឌិត បូករួមជាមួយក្រុមការងារ ដទៃទៀតនៃក្រុមហ៊ុន ULS។
ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ULS ស្ថិតនៅរាជធានីភ្នំពេញ ហើយការិយាល័យទីពីរនឹងបើកដំណើរការនៅទីក្រុងសៀមរាបក្នុងឆ្នាំ ២០២០ខាងមុខនេះ។

AERNE ARCHITECTS & ASSOCIATES ស្ថាបត្យកម្ម


ផ្តល់សេវាស្ថាបត្យកម្មឈានមុខគេនៅកម្ពុជា ដោយពឹងផ្អែកលើបទដ្ឋានរបស់ស្វីស។ AA&A មានបទពិសោធន៏ច្រើនឆ្នាំក្នុងវិស័យសំណង់ និងស្ថាបត្យកម្ម។ ស្នាដៃជាច្រើនរបស់ AA&A មានដូចជា គម្រោងគេហដ្ឋានរាប់រយខ្នង ការកែលំអអាគារចាស់ៗឲ្យក្លាយជាសណ្ឋាគារ ផ្ទះសំណាក់ និងអាគារពាណិជ្ជកម្មខ្ពស់ៗ។ AA&A កកើតឡើងដោយ លោក Martin Aerne
ដែលជាស្ថាបត្យករជើងចាស់ជនជាតិស្វីសរស់នៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០២ មកម្ល៉េះ។

BELT ROAD CAPITAL MANAGEMENT ក្រុមហ៊ុនវិនិយោគ


គឺជាក្រុមហ៊ុនគ្រប់គ្រងមូលធនដែលមានមូលដ្ឋាននៅក្នុង​រាជធានីភ្នំពេញ ដែលវិនិយោគនៅក្នុងសហគ្រាសធនតូច និងមធ្យម (SMEs) និង​អចលទ្រព្យ នៅក្នុងអនុតំបន់ទន្លេមេគង្គ។​ BRCM ដើរតួយ៉ាងសំខាន់នៅក្នុងការជួយសហគ្រាសធនតូច និងមធ្យមនៅលើវិស័យ​​ផ្សេងៗ នៅក្នុងតំបន់ ដើម្បីទទួល​បាន នូវ​សក្កានុពលរីកចម្រើនតាមរយៈការយល់ដឹងយុទ្ធសាស្រ្ត។ ផ្នែកអចលនទ្រព្យរបស់ BRCM ផ្តោតទៅលើ ការវិនិយោគនៅក្នុងបណ្តាទីក្រុងសំខាន់ៗនៅកម្ពុជា និងចាប់ដៃគូជាមួយនឹង​អ្នកអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ ​ដើម្បីធ្វើឲ្យ​​សហគមន៍ក្នុងស្រុករីកចំរើនតាមរយៈការផ្តល់នូវផលិតផលដែលមានគុណភាព និងប្រកបដោយភាពច្នៃប្រឌិត។

POINTER PROPERTY ភ្នាក់ងារអចលនទ្រព្យ


Pointer គឹជាភ្នាក់ងារលក់ និងទីផ្សារផ្តាច់មុខ​សម្រាប់គម្រោងភូមិបាគង។ Pointer គឺជាក្រុមហ៊ុនអចលនទ្រព្យនាំមុខគេដែលមានជំនាញផ្នែកលក់ និងធ្វើទីផ្សារលើគម្រោងអភិវឌ្ឍន៍ ក៏ដូចជាការស្រាវជ្រាវ ការគ្រប់គ្រង និងវាយតម្លៃអចលនទ្រព្យជាដើម។ Pointer ក៏មានសេវាកម្មប្រឹក្សាយោបល់​ លើគម្រោងអភិវឌ្ឍន៍ ការវិនិយោគអចលនទ្រព្យ និងការបង្កើតបច្ចេកវិទ្យាថ្មីៗក្នុងវិស័យអចលនទ្រព្យ "Proptech" ជាដើម។
Pointer សហការជាមួយគម្រោងក្នុងស្រុក និងអន្តរជាតិជាច្រើនដែលមានតម្លៃសរុបជាង $150 លានដុល្លារ។

URBAN CAMBO BUILDERS ក្រុមហ៊ុនសាងសង់


កំណត់បទដ្ឋានខ្ពស់លើសំណង់អាគារដែលធ្វើឲ្យ UCB លេចធ្លោក្នុងវិស័យសំណង់់នៅប្រទេសកម្ពុជា។ស្ថាបនិក UBC គឺ លោក ឈីវ គីមឈុន បានបង្កើត ក្រុមហ៊ុននេះឡើងក្នុងឆ្នាំ ២០១៦។ UCB ធានាគុណភាពសំណង់ដោយប្រើប្រាស់ឧបករណ៏បច្ចេកវិទ្យាទំនើប បូកផ្សុំនឹងបុគ្គលិកមានពិសោធន៍យូរឆ្នាំ និង បច្ចេកទេសខ្ពស់។

ADVANCING ENGINEERING CONSULTANTS ក្រុមហ៊ុនពិគ្រោះយោបល់


ក្រុមហ៊ុន Advancing Engineering Consultants (AE) គឺជាក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកវិស្វកម្មនិងសំណង់ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ​ 2009។ AE ផ្តល់ជូននូវសេវាកម្មវិស្វកម្ម ផ្នែកទីប្រឹក្សាបច្ចេកទេស គណនាគ្រឿងបង្គុំ និងសេវាកម្មគ្រប់គ្រងសំណង់ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនប្រភេទ ដូចជាក្នុងវិស័យកសិកម្ម សំណង់ស្ពាន អគារ ទំនប់ ។ល។ ចាប់ពីការសិក្សាលទ្ធភាពគម្រោងនិង ការសិក្សាគោលគំនិត ដល់ការសិក្សាប្លង់ និងដំណាក់កាល​ សាងសង់។ AE ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជនរបស់យើង ដើម្បីផ្តល់នូវដំណោះស្រាយវិស្វកម្មដែលសមស្របបំផុត នៅក្នុងវដ្ដជីវិតគម្រោង។