ពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ឆាកអន្តរជាតិ៖ ULS ត្រូវបានចុះផ្សាយនៅក្នុងកាសែត LA Times | From Cambodia to the World: ULS Featured in the LA Times

ចូលរួមអបអរសាទរជាមួយគ្នា!

ULS ដែលជាក្រុមហ៊ុនអភិវឌ្ឍដ៏សំខាន់របស់គម្រោងភូមិបាគង មានកិត្តិយសដែលត្រូវបានចុះផ្សាយនៅក្នុងកាសែត Los Angeles Times ដោយបានបង្ហាញពីភាពអស្ចារ្យរបស់ប្រទេសកម្ពុជាទៅកាន់ទស្សនិកជនអន្តរជាតិមកពីជុំវិញពិភពលោក។ ជាក់ស្តែង នៅក្នុងចំណោមគម្រោងទាំងអស់របស់យើង គម្រោងភូមិបាគង បានឈរជាតំណាងនៃចក្ខុវិស័យមួយរបស់ ULS ពោលគឺការកសាងសហគមន៍ដ៏ទំនើប ដែលមានការបំផុសគំនិតពីរបៀបរស់នៅបែបប្រពៃណីនៅតាមភូមិបុរាណខ្មែរ ដោយផ្តល់អាទិភាពជាចម្បងលើការរស់នៅប្រកបដោយគុណភាព ជាជាងលើយានជំនិះ។

Let’s Celebrate Together!
ULS, the main developer of Bakong Village,  is honored to be featured in the Los Angeles Times, showcasing Cambodia to an international audience from diverse backgrounds. Among our projects, Bakong Village stands as an embodiment of our vision—creating a modern community inspired by traditional village life, prioritizing quality living over vehicles.

Read more to discover how ULS is shaping communities and redefining living standards in Cambodia.

ULS: Building communities, gaining Cambodia’s global recognition.

[English below]

ប្រទេសកម្ពុជាមានព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់លោកអ្នក!

កាលពីខែធ្នូកន្លងទៅថ្មីៗនេះ ប្រទេសកម្ពុជាត្រូវបានចុះផ្សាយនៅក្នុងកាសែត Los Angeles Times ដែលជាប្រភពកាសែតដ៏ល្បីទូទាំងពិភពលោករបស់អាមេរិក ដែលមានអ្នកតាមដានជាង 40 លាននាក់ជារៀងរាល់​ខែ។ នៅក្នុងអត្ថបទដែលបានចុះផ្សាយនោះ លោក គាន គឹមលាង ដែលជាស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ ULS បានចែករំលែកនូវទស្សនៈ និងចក្ខុវិស័យរបស់គាត់អំពីការ”កសាងសហគមន៍សម្រាប់កម្ពុជាថ្មី” តាមរយៈការ “ផ្តល់អាទិភាពដល់ការអភិវឌ្ឍលំនៅឋានដែលផ្តោតសំខាន់លើសហគមន៍ និងការរចនា និងសាងសង់លំនៅឋានប្រកបដោយគុណភាពខ្ពស់”។

សមិទ្ធផលដ៏ជោគជ័យទាំងឡាយរបស់ ULS មិនមែនកើតឡើងដោយភាពចៃដន្យនោះទេ។ ចាប់តាំងពីបានបង្កើតឡើងមកក្នុងឆ្នាំ 2016 ក្រុមហ៊ុន ULS បាននឹងកំពុងបង្ហាញយ៉ាងសកម្មនូវការអភិវឌ្ឍគម្រោងនិងការរចនាប្រកបដោយការគិតគូរដល់ទីផ្សារកម្ពុជា។

ក្រុមហ៊ុន ULS បានចាប់ផ្តើមសាងសង់គម្រោងដំបូងរបស់ខ្លួនគឺគម្រោង Urban Loft នៅក្នុងឆ្នាំ2017 ដោយបានអភិវឌ្ឍន៍ជាបន្តបន្ទាប់នូវគម្រោង Factory Phnom Penh គម្រោង Urban Village (ដំណាក់កាលទី 1) គម្រោង ភូមិបាគង គម្រោង Rose Apple Squareគម្រោង ODOM Garden និងគម្រោង ODOM

ULS creates spaces designed to bring neighbors and communities together.

ក្រៅពីការសាងសង់លំនៅឋាន និងកន្លែងធ្វើការ ក្រុមហ៊ុន ULS ក៏នាំមកនូវគម្រោងដែលពោរពេញទៅដោយអត្ថន័យជាច្រើនដល់ប្រជាជនកម្ពុជាផងដែរ។ គម្រោងរបស់យើងនីមួយៗមានគោលបំណង និងភាពពិសេសប្លែកៗពីគ្នា រួមមាន Commune ដែលជាទីកន្លែងរស់នៅ និងធ្វើការរួមគ្នា ដែលរៀបចំឡើងដោយ Siem Reap House មានទីតាំងស្ថិតនៅខាងក្នុង Rose Apple Square។ លើសពីនេះ យើងក៏មានកសិដ្ឋានសូត្រ សិប្បករអង្គរ បណ្ណាគារ Tsutaya និងគម្រោងដទៃជាច្រើនទៀត។គំនិតផ្តួចផ្តើមទាំងនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា ព្រមទាំងទាក់ទាញអ្នកវិនិយោគកាន់តែច្រើនបន្ថែមទៀតមកកាន់ប្រទេសជតាមរយៈការបង្ហាញពីសក្តានុពលដ៏ធំធេងរបស់កម្ពុជា។

ប្រសិនបើលោកអ្នកចាប់អារម្មណ៍អានបន្ថែមលើគម្រោងជាច្រើនផ្សេងទៀតរបស់យើងខ្ញុំ លើកាសែត Los Angeles Times សូមកុំភ្លេចចូលអានអត្ថបទពេញនៅទីនេះ៖ https://www.latimes.com/specialsupplements/one-world-media/story/building-communities-for-a-new-cambodia


Last December, Cambodia was featured in the Los Angeles Times, a well-known worldwide newspaper source from America that has over 40 million visitors monthly. In the newspaper, ULS’s founder and managing director, Leang Kean, voiced his vision and mission to “build a community for a new Cambodia.” by “prioritizing the creation of community-focused, high-quality housing.”

At ULS, we build homes and connect communities.

The ambitious aspirations do not come out of thin air. Since its founding in 2016, ULS has been introducing intentionally designed developments to the Cambodian market.

ULS built its first project in 2017, Urban Loft, followed by Factory Phnom Penh https://factoryphnompenh.com/, Urban Village (Phase-1), Bakong Village, Rose Apple Square, ODOM Garden, and ODOM.

ULS creates spaces designed to bring neighbors and communities together.

On top of building homes and workspaces, ULS also introduces the Cambodian people to impactful projects. Our projects vary in purposes, including Commune, a co-living space, and a co-working space organized by Siem Reap House, both located inside Rose Apple Square. Furthermore, we also have Artisans Angkor, Tsutaya Bookstore, and more. These initiatives are an effort to improve the quality of living for Cambodian people and attract more investors to the country by spotlighting Cambodia.

If you are interested in our feature in the Los Angeles Times, don’t forget to check the full issue here: https://www.latimes.com/specialsupplements/one-world-media/story/building-communities-for-a-new-cambodia

Interested? Contact Us