ស្វែងយល់បន្ថែមពីវីឡា A ដែលត្រូវបានរចនាយ៉ាងប៉ិនប្រសប់នៅភូមិបាគង ដែលជាប្រភេទលំនៅឋានល្អឥតខ្ចោះសម្រាប់ក្រុមគ្រួសារកំពុងស្វែងរកកន្លែងរស់នៅបែបទំនើបស៊ីវិល័យ មានទំហំធំទូលាយ និងមានសុវត្ថិភាព។ ជាមួយនឹងកន្លែងរស់នៅបើកចំហ និងសហគមន៍ប្រកបដោយសុវត្ថិភាព ដែលមានបរិវេណអាចដើរលេងកម្សាន្ត វីឡាបីជាន់ ដែលមានទំហំ 100 ម៉ែត្រការ៉េនេះ ផ្តល់នូវភាពងាយស្រួលផាសុកភាព ព្រមទាំងស្មារតីនៃសាមគ្គីភាពដល់សមាជិកទាំងអស់។
Discover the thoughtfully designed Villa A at Bakong Village, perfect for families seeking a modern, spacious, and safe environment to call home. From open living areas to a secure community with walkable spaces, this 100-square-meter, three-story villa offers comfort, convenience, and a sense of togetherness.

[English below]
ទីកន្លែងរស់នៅធំទូលាយជាមួយនឹងមុខងារចម្រុះ ដែលមានការគិតគូរច្បាស់លាស់
ជាន់ផ្ទាល់ដីរបស់វីឡា A មានរួមបញ្ចូលនូវផ្ទះបាយដ៏ប្រណិត កន្លែងទទួលទានអាហារ និងកន្លែងបោកគក់ដែលមានទីតាំងត្រឹមត្រូវ បង្កើនភាពងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃ ដោយរក្សានូវសោភ័ណភាពដ៏ល្អឆើតឆាយ។

រស់នៅក្នុងលំនៅឋានដែលផ្សារភ្ជាប់បរិយាកាសខាងក្នុង និងខាងក្រៅប្រកបដោយភាពសុខដុម
ទ្វារកញ្ចក់មានទំហំធំទូលាយ ធ្វើឱ្យមានពន្លឺធម្មជាតិ និងលំហូរខ្យល់ចេញចូលគ្រប់គ្រាន់ បង្កើតបាននូវភាពស្រស់ស្រាយ ភ្លឺ និងបរិយាកាសស្វាគមន៍ដ៏កក់ក្តៅ ខណៈពេលដែលបង្កើនការប្រើប្រាស់ថាមពលអគ្គិសនីឱ្យកាន់តែមានប្រសិទ្ធភាព។

បរិវេណដើរសម្រាប់កុមារមានសុវត្ថិភាព និងធំទូលាយ
ការរចនាវីឡាដ៏អស្ចារ្យនេះ មានរួមបញ្ចូលទីធ្លាថ្មើរជើងដ៏មានសុវត្ថិភាព និងធំទូលាយសម្រាប់ក្មេងៗរត់លេងកម្សាន្ត ដោយសហគមន៍ជុំវិញផ្តល់នូវបរិវេណដែលងាយស្រួលសម្រាប់ធ្វើដំណើរថ្មើរជើង និងមានការកំណត់ច្បាស់លាស់លើការប្រើប្រាស់រថយន្តក្នុងគម្រោង ដើម្បីធានាបាននូវបរិយាកាសសុខសុវត្ថិភាពខ្ពស់សម្រាប់ក្រុមគ្រួសារដែលមានកុមារតូចៗ។

ការរស់នៅបែបសហគមន៍
គម្រោងភូមិបាគង ត្រូវបានរចនាឡើងដើម្បីបណ្តុះស្មារតីសហគមន៍ដ៏រឹងមាំ ដោយផ្តល់ឱកាសផ្សេងៗជាច្រើនដល់ម្ចាស់លំនៅឋានក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកជិតខាង ព្រមទាំងចូលរួមក្នុងសកម្មភាពសហគមន៍រួមគ្នា។ អ្នកជិតខាងអាចប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក សូម្បីតែនៅផ្ទះរបស់ពួកគេក៏ដោយដោយជំរុញឱ្យមានការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើតបានជាស្មារតីសាមគ្គីភាព។ ផ្នត់គំនិតនេះនឹងលើកកម្ពស់នូវគុណភាពជីវិត ក៏ដូចជាបង្កើតបរិយាកាសរស់នៅដ៏យកចិត្តទុកដាក់ដល់ក្រុមគ្រួសារផងដែរ។

ទីតាំងស្ងប់ស្ងាត់ និងមានភាពងាយស្រួល
មានចម្ងាយឆ្ងាយពីចរាចរណ៍ដ៏មមាញឹកនៃក្រុងសៀមរាប គម្រោងភូមិបាគង ផ្តល់នូវលំនៅឋានដ៏ល្អប្រណិតសម្រាប់ក្រុមគ្រួសារ ដោយវីឡា A ផ្តល់នូវបទពិសោធន៍រស់នៅដ៏ស្ងប់ស្ងាត់ មិនមានការរំខានពីតំបន់នៅជុំវិញ។ ទីតាំងដ៏មានសក្តានុពលនេះ ធានាបានថាតម្រូវការប្រចាំថ្ងៃនាៗនឹងត្រូវបានបំពេញដោយធ្វើដំណើរត្រឹមតែ 15 ទៅ 20 នាទីប៉ុណ្ណោះ ដែលផ្តល់នូវតុល្យភាពដ៏ល្អប្រសើរ និងភាពងាយស្រួលបំផុត។

ទទួលយកបទពិសោធន៍នៃការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃការរចនាបែបទំនើប និងលក្ខណៈពិសេសនាៗរបស់វីឡា A នៅគម្រោងភូមិបាគង ដែលជាលំនៅឋានរចនាឡើងដោយមានការគិតគូរយ៉ាងហ្មត់ចត់ដើម្បីបំពេញតម្រូវការនៃរបៀបរស់នៅបែបសហសម័យ។
Discover Villa A at Bakong Village—a 100-square-meter, three-story home designed to embody modern living for families or individuals seeking homes with more space.
Open Living Spaces with Thoughtful Multifunctional Areas
Villa A’s ground floor integrates a sleek kitchen, dining area, and discreetly positioned laundry space, enhancing daily convenience without sacrificing style.

Seamless Indoor-Outdoor Living
Expansive glass doors allow for maximum natural light and air ventilation, creating a fresh, bright, and welcoming environment while promoting energy efficiency.

Safe and Spacious Walkable Areas for Children
The villa’s design includes safe and spacious areas for children to play and explore. The surrounding community offers walkable spaces and restricts car usage, ensuring a secure and safe environment for families with young children.

Community-Oriented Living
Bakong Village fosters a strong sense of community, providing residents with opportunities to engage with neighbors and participate in communal activities. Neighbors can interact even from their own homes, promoting the spirit of togetherness. This approach enhances quality of life and creates a supportive environment for families.

Quiet Yet Convenient Location
Situated away from the busy traffic of Siem Reap, Bakong Village offers the perfect home for families. Villa A provides a quiet living experience without compromising on accessibility. Its strategic location ensures essential amenities and services are within a 15 to 20-minute reach, offering the ideal balance between peace and convenience.

Experience the perfect blend of modern design and family-friendly features with Villa A at Bakong Village—a home thoughtfully crafted to support a contemporary lifestyle.