ពិធីបុណ្យអុំទូកដ៏សប្បាយអស្ចារ្យនៅសៀមរាប | Siem Reap’s Water Festival: Fun and Festivities Await!

ត្រៀមខ្លួនទទួលយកបទពិសោធន៍ដែលមិនអាចបំភ្លេចបានចាប់ពីថ្ងៃទី 26-27 ខែវិច្ឆិកា ឆ្នាំ 2023 នៅស្ទឹងសៀមរាប ព្រោះឆ្នាំនេះខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យអុំទូកដ៏ធំដែលពោរពេញដោយសកម្មភាពកម្សាន្តដ៏រំភើប និងការសម្តែងកម្សាន្តជាច្រើន។

[English Below]

បុណ្យជាតិដ៏អស្ចារ្យនេះ សន្យាថាជាពិធីបុណ្យដែលនាំមកនូវភាពសប្បាយរីករាយ ផ្សំជាមួយនិងវប្បធម៌! កម្មវិធីពិសេសៗសម្រាប់ឆ្នាំនេះមានដូចជា៖​

🚣‍♂️ ជិះទូកលេងតាមដងស្ទឹងសៀមរាប៖

ជិះទូកតាមដងស្ទឹងសៀមរាបដ៏ស្រស់ត្រកាល ហើយបណ្តែតអារម្មណ៍យ៉ាងរីករាយនឹងបរិយាកាស និងធម្មជាតិតាមខ្សែទឹកស្ទឹងដ៏ខៀវស្រងាត់។

🎪 ការតាំងពិព័រណ៌ផ្សេងៗ៖

រីករាយទិញសិប្បកម្មក្នុងស្រុក អាហារឆ្ងាញ់ៗ និងផលិតផលប្លែកៗពីសិប្បករដែលមានទេពកោសល្យ។

🛶 ផ្សារបណ្តែតទឹក៖

ទទួលបានបទពិសោធន៍ពីភាពទាក់ទាញនៃទីផ្សារបែបប្រពៃណី និងប្រាស្រ័យទាក់ទងជាមួយអាជីវករប្រកបដោយភាពរួសរាយរាក់ទាក់របស់យើង។

🎶 ការប្រគុំតន្ត្រីសិល្បៈបុរាណ និងសហសម័យ៖

ទស្សនាការប្រគុំតន្ត្រីបុរាណ និងសហសម័យ ដែលនាំអ្នកធ្វើដំណើរឆ្លងកាត់បេះដូង និងព្រលឹងនៃសិល្បៈខ្មែរ។

🥊 ទស្សនាការប្រកួតគុនខ្មែរ៖

មើលអ្នកប្រយុទ្ធដ៏ខ្លាំងក្លា ដែលនឹងធ្វើឲ្យអ្នកស្រែកហ៊ោរ និងអង្គុយលែងនឹង។

សូម​ជម្រាប​ ការិយាល័យផ្ទះគំរូ​ ​ភូមិ​បាគង ​នៅ​តែ​បើកដំណើរការចាំ​​ស្វាគមន៍​អ្នក​។ សូមទាក់ទង +855 10 333 680 ដើម្បីណាត់ជួប និងទស្សនាគម្រោងរបស់យើងក្នុងអំឡុងពេលពិធីបុណ្យនេះ។

Get ready for an unforgettable experience from November 26-27, 2023, at the Siem Reap River as the city hosts a sensational Water Festival filled with exciting activities and entertainment performances.

Siem Reap’s Water Festival promises to be a celebration of culture, art, and tradition that you won’t want to miss such as:

  • 🚣‍♂️ Boat Rides Along the Siem Reap River:
    Take the opportunity to embark on boat rides along the Siem Reap River enjoy the serene ambiance as you glide along the waterways.
  • 🎪 Exhibition Showcasing Various Booths:
    Explore local crafts, delicious food stalls, and unique products from talented artisans.
  • 🛶 Floating Market:
    Experience the charm of a traditional market as you browse through a variety of goods and interact with friendly vendors.
  • 🎶 Classical and Contemporary Art Concert:
    Let the music, classical, and contemporary performances take you on a journey through the heart and soul of Cambodian artistry.
  • 🥊 Witness Thrilling Kun Khmer:
    Catch the thrilling Kun Khmer, Cambodia’s own form of boxing. Watch skilled fighters engage in intense bouts that will keep you on the edge of your seat.

Please note that our showroom at Bakong Village remains open and welcomes you. Please contact +855 10 333 680 to visit and tour our project during these festivities.

Interested? Contact Us