ខេត្តសៀមរាបដាក់ឲ្យប្រើប្រាស់នូវម៉ាស៊ីនលក់សំបុត្រដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ | Siem Reap eases Tourists with Tech-Driven Ticketing System
ខេត្តសៀមរាបបានដាក់ចេញនូវការប្រើប្រាស់បច្ចេកវិទ្យាថ្មី!
ខេត្តសៀមរាបបានដាក់ចេញនូវការប្រើប្រាស់បច្ចេកវិទ្យាថ្មី!
វិស័យទេសចរណ៍ខេត្តសៀមរាបកំពុងបានត្រឡប់មកវិញជាបណ្ដើរៗ!
ស្វែងយល់ជាមួយយើងខ្ញុំ អំពីលំនៅឋានប្រភេទវីឡាដែលបំពាក់នូវគ្រឿងសង្ហារិមរួចជាស្រេច នៅភូមិបាគង រចនាឡើងមកប្រកបដោយផាសុកភាព ទំនើបទាន់សម័យ ព្រមទាំងមានភាពងាយស្រួល។ ជាមួយនឹងតម្លៃជួលចាប់ពី $200/ខែ លោកអ្នកនឹងទទួលបានភាពរីករាយជាមួយគ្រឿងបរិក្ខារដ៏ទំនើប ការរស់នៅប្រកបដោយសុវត្ថិភាព និងការច្នៃប្រឌិតទីកន្លែងដែលមានការគិតគូរយ៉ាងល្អិតល្អន់។ លំនៅឋានដ៏ប្រណិតរបស់យើង ស័ក្តិសមឥតខ្ចោះសម្រាប់ជនបរទេស លោកអ្នកដែលធ្វើការលើប្រព័ន្ធឌីជីថល ក៏ដូចជាក្រុមគ្រួសារ ដោយគ្រាន់តែធ្វើដំណើរត្រឹមតែ 15 នាទីប៉ុណ្ណោះពីក្រុងសៀមរាប។ សូមកុំរង់ចាំយូរ លំនៅឋានប្រភេទវីឡារបស់យើងមានចំនួនកំណត់!
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឱ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឲ្យមានភាពរស់រវើកឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសស្តីពីការលើកលែងពន្ធសម្រាប់សហគ្រាសផ្នែកទេសចរណ៍រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ 2025 ដោយសហគ្រាសទាំងនោះរួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលនឹងទទួលបានការលើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ(មិនរាប់បញ្ចូលអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ) ក៏ដូចជាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ 2024។ ដោយមានអាជីវកម្មប្រមាណ3,000 ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-19 វិធានការជាយុទ្ធសាស្ត្រនេះផ្តល់នូវការគាំទ្រយ៉ាងសំខាន់ ជាមួយនឹងគោលបំណងជួយជំរុញការស្តារឱ្យប្រសើរឡើងវិញ និងលើកកម្ពស់គោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់កម្ពុជា។
—
In a bid to revitalize Siem Reap’s tourism sector, the government announced tax exemptions for tourism-related businesses until June 2025.
ខេត្តសៀមរាបកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន 774,203 នាក់ ចាប់តាំងពីខែមករា រហូតដល់ខែតុលា ឆ្នាំ 2024។ ជាមួយនឹងភាពងាយស្រួលនៃការធ្វើដំណើរ បន្ទាប់ពីការបើកដំណើរការនូវព្រលានយន្តហោះថ្មី ស្របពេលនឹងការចាប់អារម្មណ៍ជាសកល ជាពិសេសការកើនឡើងនៃកំណើនភ្ញៀវទេសចរអូស្ត្រាលីរហូតដល់ 529% ខេត្តសៀមរាបកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពដែលគេចង់មកទស្សនា។ ភាពទាក់ទាញដែលកំពុងកើនឡើងនេះ មិនត្រឹមតែជួយពង្រឹងកេរ្តិ៍ឈ្មោះរបស់ខេត្តសៀមរាបឱ្យកាន់តែល្បីល្បាញប៉ុណ្ណោះទេ ថែមទាំងបានត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងឱកាសវិនិយោគសំខាន់ៗជាច្រើនផងដែរ។
—
Siem Reap is on the rise, welcoming 774,203 international tourists from January to October 2024.
យើងខ្ញុំមានសេចក្តីរំភើបរីករាយជាខ្លាំងក្នុង
ការបង្ហាញគម្រោងភូមិបាគងនៅក្នុងពិព័រណ៍
Property, Business & Lifestyle Expo 2024ដែលបានផ្ដល់ជាឱកាសភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់លំនៅឋាន និងអ្នកវិនិយោគិននាពេលអនាគតជាច្រើន។ សូមស្វែងយល់ពីជម្រើសនៃការវិនិយោគដ៏គួរឱ្យរំភើបជាមួយយើងខ្ញុំ ក៏ដូចជាស្វែងយល់បន្ថែមអំពីរបៀបរស់នៅប្រកបដោយនិរន្តរភាព និងល្អប្រណិត ដែលផ្តល់ជូនដោយគម្រោងភូមិបាគង។
—
We were thrilled to showcase Bakong Village at the Property, Business & Lifestyle Expo 2024 , where we connected with future homeowners and investors.
តស់ ត្រៀមខ្លួនដើម្បីចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅខេត្តសៀមរាប នាថ្ងៃទី 1 ខែធ្នូនេះ!
ប្រាសាទអង្គរវត្ត គឺជាតំបន់អច្ឆរយ ដែលមានភាពល្បីល្បាញដោយសារតែទេសភាព ការរចនា និងក្បួនចម្លាក់ដ៏ចំណានតាមដងជញ្ជាំង ជាពិសេសនៅក្នុងកំឡុងពេលថ្ងៃរះ។ស្វែងយល់ជាមួយយើងទាំងអស់គ្នា អំពីកត្តាមួយចំនួនដែលធ្វើឲ្យតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូមួយនេះ ត្រូវបានទទួលស្គាល់ថាជាតំបន់ដែលមានភាពស្រស់ស្អាតបំផុតក្នុងរូបថត ក៏ដូចជាសក្ខីភាពរបស់ភូមិបាគង ក្នុងនាមជាគម្រោងមួយស្ថិតក្នុងទឹកដីខេត្តសៀមរាបនេះ។
—
Angkor Wat is a global icon famous for its breathtaking beauty, especially at sunrise.
ថ្មីៗនេះ ពានរង្វាន់ Travelers’ Choice Awards ប្រចាំឆ្នាំរបស់ Tripadvisor បានដាក់ ប្រាសាទអង្គរវត្តជាគោលដៅទាក់ទាញបំផុតទី 12 ក្នុងពិភពលោក។ តំបន់បេតិកភណ្ឌពិភពលោកដែលមានផ្ទៃដី រហូតដល់ 160 ហិកតានេះ នឹងផ្តល់ជូនភ្ញៀវទេសចរនូវដំណើរកម្សាន្តដ៏មានអត្ថន័យ ដូចជាផ្ដល់នូវឱកាសស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរ។ ស្វែងយល់បន្ថែមពីមូលហេតុដែលធ្វើឲ្យស្ថាបត្យកម្មដ៏ចំណាស់ និងល្បីល្បាញនេះត្រូវបានទទួលការកោតសរសើរជាសកល។
—
Recently, Tripadvisor’s annual Travelers’ Choice Awards Angkor Wat as the 12th most attractive destination in the world.