Tag: Siem Reap

ស្វែងយល់ពីផ្ទះនាពេលអនាគតរបស់អ្នក តាមការសាកល្បងស្នាក់នៅជាមុន និងសម្រេចចិត្តទិញពេលក្រោយ | Discover Your Future Home, Stay First, Decide Later

ការទិញផ្ទះគឺជាការសម្រេចចិត្តដ៏ធំមួយ តែនៅគម្រោងភូមិបាគង យើងនឹងជួយសម្រួលការសម្រេចចិត្តនេះជាមួយនឹងកម្មវិធី សាកល្បងស្នាក់នៅមុនសម្រេចចិត្តទិញ របស់យើង។ មុនពេលសម្រេចចិត្តទិញ លោកអ្នកអាចសាកល្បងស្នាក់នៅក្នុងលំនៅឋាន ក៏ដូចជាស្វែងយល់ពីសហគមន៍ ដើម្បីឲ្យប្រាកដចិត្តថា គម្រោងភូមិបាគង ពិតជាសមស្របនឹងការចង់បានរបស់អ្នក។

—

Buying a home is a big decision, but at Bakong Village, we make it easier with our ‘Try Before You Buy’ program.

ដំណើរកម្សាន្តជិះកង់រយៈចម្ងាយ 30គីឡូម៉ែត្រ ពីគម្រោង Rose Apple Square និងគម្រោងភូមិបាគង! | Explore Bakong Village and Rose Apple Square on a 30km Cycling Adventure!

ចូលរួមជាមួយយើងក្នុងដំណើរកម្សាន្តជិះកង់ចម្ងាយ 30គីឡូម៉ែត និងឆ្លងកាត់ទេសភាពស្រស់ត្រកាលរបស់ផ្លូវម្លិះ ដែលជាផ្លូវប្រវត្តិសាស្ត្រក្នុងខេត្តសៀមរាប។ លើសពីនេះទៀតយើងនឹងមានការឈប់សម្រាកនៅភូមិបាគង មុនពេលត្រូវជិះបន្តទៅគម្រោង Rose Apple Square។ សូមមកទទួលយកបទពិសោធន៍នៃភាពស្រស់ស្អាត និងស្មារតីសហគមន៍របស់គម្រោងអភិវឌ្ឍន៍ដ៏រស់រវើកទាំងពីរនេះ។

—

Join us for a thrilling 30km cycling tour through Siem Reap’s scenic Malis Road and historic paths.

ស្វែងយល់ពីផ្ទះទំហំ 100 ម៉ែត្រការ៉េ ដែលមានភ្ជាប់មកជាមួយនូវមុខងារសន្សំប្រាក់របស់គម្រោង ភូមិបាគង | A 100 SQM home with built-in money-saving features

តើលោកអ្នកកំពុងស្វែងរកលំនៅឋានមួយដ៏ល្អឥតខ្ចោះសម្រាប់ខ្លួនឯង និងគ្រួសារមែនទេ?

ខេត្តសៀមរាប បានស្វាគមន៍ការបើកជាផ្លូវការរបស់ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ | Siem Reap Welcomes a New German Consulate to the Province

នាថ្ងៃទី 17 ខែមិថុនានេះ ខេត្តសៀមរាបបានស្វាគមន៍ ការបើកសម្ភោធជាស្ថាពរនូវការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់។ សមិទ្ធិផលនៃការិយាល័យនេះ នឹងបង្ហាញពីភាពជាដៃគូដ៏រឹងមាំរវាងប្រទេសទាំងពីរ ក៏ដូចជាឆ្លុះបញ្ចាំងថា ខេត្តសៀមរាបជាទិសដៅដ៏មានសក្ដានុពលមួយដែលស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់តំបន់។ កម្មវិធីនេះផងដែរ គឺត្រូវបានចូលរួមដោយ លោកអភិបាលរងខេត្តសៀមរាប លោក យុន លីនណេ  លោក Torsten Munther ប្រធានការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

—

On June 17th, Siem Reap welcomed the new German consulate, highlighting the strong partnership between Cambodia and Germany.

Tripadvisor បានបោះឆ្នោតប្រាសាទអង្គរវត្តឲ្យជាប់ក្នុងលំដាប់ទី 12 ជាទិសដៅដែលមានភាពទាក់ទាញបំផុតក្នុងពិភពលោក | Angkor Wat Named 12th Top World Attraction by Tripadvisor

ថ្មីៗនេះ ពានរង្វាន់ Travelers’ Choice Awards ប្រចាំឆ្នាំរបស់ Tripadvisor បានដាក់ ប្រាសាទអង្គរវត្តជាគោលដៅទាក់ទាញបំផុតទី 12 ក្នុងពិភពលោក។ តំបន់បេតិកភណ្ឌពិភពលោកដែលមានផ្ទៃដី រហូតដល់ 160 ហិកតានេះ នឹងផ្តល់ជូនភ្ញៀវទេសចរនូវដំណើរកម្សាន្តដ៏មានអត្ថន័យ ដូចជាផ្ដល់នូវឱកាសស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរ។ ស្វែងយល់បន្ថែមពីមូលហេតុដែលធ្វើឲ្យស្ថាបត្យកម្មដ៏ចំណាស់ និងល្បីល្បាញនេះត្រូវបានទទួលការកោតសរសើរជាសកល។
—
Recently, Tripadvisor’s annual Travelers’ Choice Awards Angkor Wat as the 12th most attractive destination in the world.

ខេត្តសៀមរាបប្រកាសផែនការអភិវឌ្ឍន៍សំខាន់ៗដើម្បីបង្កើនសន្ទុះស័យទេសចរណ៍ | Siem Reap Announces Major Development Plans to Boost Tourism

នៅថ្ងៃទី 12 ខែកក្កដា អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ បាន​ប្រកាស​ពី​គម្រោង​កែលម្អ​តំបន់​ជុំវិញ​វត្តបូព៌ និង​ដង​ទន្លេ​សៀមរាប ដែល​សរុបជា​ផ្ទៃដី 40 ហិកតា ឲ្យទៅជាតំបន់ទេសចរណ៍សំខាន់ទីបីបន្ទាប់ពីឧទ្យានបុរាណវិទ្យាអង្គរ និងផាប់ស្ទ្រីត ដើម្បីលើកកម្ពស់គុណភាពជីវិត និងសក្តានុពលសេដ្ឋកិច្ច។

—

On July 12th, Siem Reap Deputy Governor H.

បច្ចុប្បន្នភាព: ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប | Update: Phnom Penh-Siem Reap Expressway

ដំណឹងល្អអំពីក្រុងសៀមរាប ត្រូវបានលេចឮឡើងជាបន្តបន្ទាប់។ គម្រោងផ្លូវល្បឿនលឿនពីរវាង ភ្នំពេញ និងប៉ោយប៉ែត ត្រូវបានប្រកាសដំណើរការជាផ្លូវការ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ដំណាក់កាលនៃការសាងសង់ដំបូង នឹងចាប់ផ្តើមនៅចំណុចប្រសព្វរវាងផ្លូវជាតិលេខ ៦ និងអាកាសយានដ្ឋានថ្មី តភ្ជាប់ទៅកាន់ក្រុងសៀមរាប។ កំណាត់ផ្លូវនេះ មានទីតាំងក្បែរ ភូមិបាគង តែម្ដង ក៏មានន័យថាការធ្វើដំណើរទៅកាន់លំនៅឋាន ភូមិបាគង នឹងកាន់តែជិត ហើយមានភាពងាយស្រួលជាងមុនផងដែរ។
—
Exciting news about Siem Reap keeps emerging.

សៀមរាបថ្ងៃនេះ សៀមរាបថ្ងៃស្អែក | Siem Reap Today and Tomorrow

មនុស្សភាគច្រើនស្គាល់ខេត្តសៀមរាបតាមរយៈប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌដ៏រុងរឿង និងជាទីមោទនភាពសម្រាប់ពិភពលោក។ មែនទែនទៅ ខេត្តសៀមរាប មានភាពសម្បូរបែបលើសពីប្រាសាទ ដូច្នេះហើយយើងខ្ញុំចង់ចែករំលែកនូវទិដ្ឋភាពផ្សេងៗជាច្រើនពីខេត្ត សៀមរាប ដែលធ្វើឲ្យទីក្រុងនេះមានលក្ខណៈពិសេស។ សូមទស្សនាវីដេអូ ដើម្បីដឹងលម្អិតពីការរីកចម្រើន និងសក្តានុពលរបស់ខេត្តសៀមរាប។
—
Most people know Siem Reap through the iconic Angkor Wat, which has a glorious heritage and is a source of pride for the world.

Interested? Contact Us